(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ តំណាងរបស់លោ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ។
ជំនួបនេះដែរ ក៏មានការចូលពីលោក លោកស្រីជា អភិបាលរងតាមបណ្តាលខណ្ឌទាំង១៤ លោកប្រធានការិយាល័យច្បាប់ លោកអនុប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះរាជធានីភ្នំពេញលោកនាយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកប្រធានក្រុមការងារ និងអនុប្រធានក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា រាល់សកម្មភាពការងាររបស់ក្រុមលេខាធិការដ្ឋានលើការងាេគ្រប់គ្រង ត្រួតពិនិត្យគោលដៅស្នាក់នៅរបស់ជនបរទេស សូមឯកភាពទម្រង់តែមួយ និងអនុគ្រោះចំពោះការចុះគោលដៅដែលមានលាយឡំទាំងការស្នាក់នៅ និងធ្វើការងារក្នុងកន្លែងតែមួយ ព្រមទាំងស្នើកែសម្រួលទិន្នន័យក្នុងប្រព័ន្ធ FPCS ផងដែរ។
លោកបានគាំទ្រលើដំណើការការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្តល់កិច្ចសហការគ្រប់មធ្យោបាយ បើមានតម្រូវការពីក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសទាំង៧នៅរាជធានីភ្នំពេញ៕