(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានបង្ក្រាបរថយន្តដឹកឈើព្រៃចម្រុះ បម្រុងដឹកចេញទៅប្រទេសវៀតណាម ស្ថិតនៅចំណុចភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ចម្ងាយប្រមាណ ២,០០០ ម៉ែត្រពីច្រករបៀងភូមិព្រៃ)។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហីុ បានបញ្ជាក់ថា វត្ថុតាងចាប់យក ៖

១. រថយន្ត HYANDAI ប្រភេទ ៨តោន ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-2680
២. រថយន្តប្រភេទកែឆ្នៃ ១គ្រឿង គ្មានស្លាកលេខ
៣. អ្នកបើកបរនិងកម្មករចំនួន ៦នាក់
៤. ឈើព្រៃប្រភេទចម្រុះ ២រថយន្ត (មិនទាន់វាស់វែង)។

បច្ចុប្បន្នកំពុងធ្វើការប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធី៕