(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ ក្រុមហ៊ុន ហ្រ្គីន ដ្រេត ក្រសួងពាណិជ្ជកម្ម បានបញ្ជាទិញអង្ករសែនក្រអូបចំនួន១០០តោន។

ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ​ សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ៖ 017 888 001 - 078 777 669។ Fresh News នឹងចូលរួមផ្សព្វផ្សាយ បញ្ជីឈ្មោះបងប្អូនប្រជាពលរដ្ឋនៅលើ Fresh News

* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។

លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅឃ្លាំងរហូតដល់ពេលណាបងប្អូនត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូន​ ជួយលើកកំពស់តំលៃស្រូវខ្មែរ៕