(កំពង់ឆ្នាំង)៖ ក្រុមការងារអង្គការចៃការ (JICA) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងប្រមូលទិន្នន័យអំពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទនៅតាមគោលដៅចំណុចផ្លូវបំបែកជា៤មាន៥ចំ ណុចនៅលើដងផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំង ដោយចាប់ផ្ដើមពីផ្សារព្រៃខ្មែរ រហូតដល់ផ្សារពង្រក្នុង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក សុខហេង ពិសី ដែលបានដឹកនាំក្រុមការងាររបស់អង្គការចៃការ (JICA) ចុះត្រួតពិនិត្យប្រមូលទិន្នន័យរបស់យានយន្តគ្រប់ប្រភេទ ក្នុងការធ្វើចរាចរណ៍ទាំង៥គោលដៅខាងលើនេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅចំណុចផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិគល់គប់ឃុំស្រែ ថ្មី ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១៦ ខែកក្កដាថា ថ្នាក់ដឹកនាំអង្គការចៃការ របស់លោកបានចាត់ឱ្យលោកដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមគោលដៅផ្លូវបំ បែកជា៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវ វាងក្រុងកំពង់ឆ្នាំង ដោយចាប់ផ្ដើមពីផ្សារព្រៃខ្មែរ រហូតទៅដល់ផ្សារពង្រ ដែលមាន៥គោលដៅ ក្នុងគោលបំណងត្រួតពិនិត្យប្រមូលទិន្នន័យការធ្វើចរាចរណ៍ របស់យានយន្តគ្រប់ប្រភេទ នៅតាមបណ្ដាគោលដៅទាំង៥ខាងលើនេះ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរបស់អង្គការ ក្នុងការបំពា ក់ភ្លើងស្តុប បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាព លរដ្ឋក្នុងការធ្វើចរាចរណ៍ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
លោកបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនិងស្រង់យកទិន្នន័យក្នុងការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ ដែលកំពុងធ្វើចរាចរណ៍នៅតាមគោលដៅទាំង៥ខាងលើនេះ គឺធ្វើរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ការចុះប្រមូលទិន្នន័យតាមគោលដៅទាំង៥នេះ គឺចាប់ផ្ដើមពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ម៉ោង៨៖០០នាទីយប់។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីប្រមូលទិន្នន័យការធ្វើចរា ចរណ៍របស់យានយន្តនៅតាមគោលដៅទាំង៥ ខាងលើនេះរួចហើយ លោកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់អង្គការចៃការ(JICA)ក្នុងការសម្រេច។ការងារនេះដែរ បើតាមលោកដឹងមុននឹងសម្រេចធ្វើការបំពាក់ភ្លើងស្តុបនៅតាមបណ្ដាគោលដៅខាងលើនេះ ថ្នាក់ដឹកនាំរបស់អង្គការចៃកា (JICA) និងសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំការផ្ដល់នូវការវាយតម្លៃអំពី អត្រាគ្រោះថ្នាក់ ចរាចរណ៍នៅតាមបណ្ដាគោលដៅផ្លូវខ្វែងជា៤ ទាំង៥ចំណុចខាងលើនេះ ថាតើចំណុចណាដែលឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ នោះថ្នាក់ដឹកនាំអង្គការចៃការ (JICA) របស់លោកនឹងធ្វើការពិចារណាក្នុងការសម្រេចការបំពាក់ភ្លើងស្តុបផងដែរ៕