(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក MARTIN KENT ស្នងការទទួលបន្ទុកកិច្ចការពាណិជ្ជកម្មចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឍនភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចក្រភពអង់គ្លេស។
ជំនួបនេះ បានរៀបចំធ្វើឡើង នារសៀលថ្ងៃអង្គារ ទី១៦ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនោះ ព្រមទាំងបានផ្លាស់ប្ដូរមតិយោបល់ លើការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) វឌ្ឍនភាពនៃវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា និងការចូលរួមរបស់ចក្រភពអង់គ្លេស នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាដើម៕