Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀន មិនមែនជាឱសថលើកកម្លាំង និងបង្កើនការចងចាំទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកក្កដា៖ បង្ក្រាប២៣ករណី ឃាត់ខ្លួន៤៥នាក់

16-07-2024 16:22

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន២២នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១៤នាក់
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន៩នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៥៥៦ករណី ឃាត់ខ្លួន១៣៧៣២នាក់ (ស្រី១០៩២នាក់)៕