(កំពង់ធំ)៖ ក្នុងឱកាសនិមន្តដាំកូនឈើចម្រុះប្រមាណ ៤,០០០ដើម ក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំ វត្តនិគ្រោធវ័ន គល់ទទឹង មានសង្ឃដីកាពីភាពស្អាត ចំនួន៥ ធ្វើឱ្យជ្រះថ្លាផ្លូវចិត្ត និងមានសិរីសួស្តី។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ជា វ៉ាន់ចាន់ អភិបាលរង ខេត្តកំពង់ធំ , លោក មួងសូនី ប្រធានក្រុមការងារសមាគម ១០០ រាត្រី, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងដៃគូ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្សជាច្រើនរយនាក់។
សម្រាប់ព្រះភិក្ខុរជិរប្បញ្ញោ គូ សុភាព មានសង្ឃដីកាថា ការដាំកូនឈើឡើងវិញនិងការចូលរួមថែរក្សាបរិស្ថាន មិនជាសិទ្ធិផ្តាច់របស់នរណាម្នាក់នោះទេ។ ព្រមទាំងមានសង្ឃដីកាជម្រាបដល់ប្រជាពុទ្ធបរិសិទ ឱ្យស្រឡាញ់ភាពស្អាតទាំងអស់គ្នា៕
សូមស្តាប់សង្ឃដីការបស់ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ដូចខាងក្រោម៖