អាកាសធាតុលើផ្ទៃសមុទ្រព្រឹកថ្ងៃនេះ ផ្ទៃមេឃមានសភាពអាប់អួរ ភ្លៀងធ្លាក់ដោយកន្លែង សូមភ្ញៀវទេសចរប្រុងប្រយ័ត្នខ្ពស់
21-09-2016 09:08
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ ហើយខ្យល់កន្ដ្រាក់ម្ដងៗ និងទឹករលកយោលមធ្យម នៅចន្លោះឃ្លងបង្គួរ អាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ ភ្លៀងធ្លាក់ដោយកន្លែង។ កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗមធ្យម និងទឹករលកយោលមធ្យម នៅចន្លោះឃ្លងបង្គួរ។ ឆ្នេរអូរឈើទាលខ្សល់បក់មធ្យម និងទឹករលកយោលបង្គួរ អាកាសធាតុបែបនេះ ស្ថិតក្នុងការ ប្រុងប្រយត័្នខ្ពស់»។
យ៉ាងណាក៏ដោយលោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕