(សៀមរាប)៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ក្រោយពីក្រុមការងារផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាលក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលទទួលបានលទ្ធផលល្អប្រសើរ ខេត្តសៀមរាបនឹងប្រកាសជាផ្លូវការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
លោក អ៊ឹង គឹមលាង លើកោឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងការរៀបចំផែនការសកម្មភាព ដើមី្បបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តសៀមរាប នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នាថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូរ អាជ្ញាធរក្រុង ស្រុកូលរួមផងដែរ។
តាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ក្នុងកម្រិត ៩៧,២២% និង មានខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន ចំនួន ២១៩ពាន់៤៣ ស្មើនឹង៩០.៧៩% និងខ្នងផ្ទះប្រើប្រាស់ បង្គន់រួម ចំនួន ១៥ពាន់៥១៥នាក់ ស្មើនឹង ៦,៤៣% និងខ្នងផ្ទះជុះពាសវាលពាសកាល មាន៦ពាន់៧០៥ ស្មើនឹង២.៧៨% ដែលជាខ្នងផ្ទះគ្មានបង្គន់ ក្នុងនោះផ្ទះនៅលើគោកមាន ៤ពាន់១៥១ និងនៅលើទឹកមាន ២ពាន់៥៥៤ , ខ្នង ផ្ទះចំណាកស្រុក ៧ពាន់២០១ផងដែរ។ ចំពោះភូមិ ODF មាន៨៦៥ភូមិ (ភូមិមិនទាន់ ODF មាន៩០ភូមិ ក្នុងនោះរស់នៅលើទឹកជាប្រចាំ ៦ខែគោក ៦ខែទឹក មាន ២៣ភូមិ ) និងឃុំ ODF មាន ៨១ឃុំ (ឃុំមិនទាន់ ODF មាន១៩ឃុំ ក្នុងនោះ នៅលើទឹក ១សង្កាត់ ៥ឃុំ និងលើគោក ១៤ឃុំ )។
ចំពោះស្រុក ODF មាន៦ស្រុក មានស្រុកអង្គរជុំ បន្ទាយស្រី ស្រុកអង្គរធំ ស្រុកក្រឡាញ់ និងស្រុកប្រាសាទបាគង។ បញ្ហាប្រឈមរបស់មន្ទីរ ក្នុងការលើកកម្ពស់អនាម័យជនបទ សម្រាប់ប្រជាពលរដ្ឋ ដែលមានខ្នងផ្ទះរស់នៅ ៦ខែគោក ៦ខែទឹក រស់នៅជាប្រចាំ។
លោក អ៊ឹង គឹមលាង បានបន្តថា ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តសៀមរាប មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅតាមព្រៃទីទួលក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។ លោកបន្តថា ពីបញ្ហាប្រជាពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅលើទឹក ត្រូវបានអង្គការដៃគូរ បានធ្វើការសិក្សា ក្នុងការដោះស្រាយបន្ទុកនេះ រួមទាំងអាជ្ញាធរ និងអង្គការដៃគូផងដែរ។
លោកក៏បានជម្រុញដល់អាជ្ញាធរក្រុង ស្រុកធ្វើស្រងទិន្និន័យប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ដែល គ្មានបង្គន់បន្ទោបង់ ដើមី្ប រួមសហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ព្រមទាំងបានថ្លែងអំណរគុណដល់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរពាក់់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍន៍ ដែលបានពុះពារការលំបាកគ្រប់បែបយ៉ាង មិនខ្លាចនឿយហត់ សម្រេចបានលទ្ធផលការងារល្អ លើការងារអនាម័យ សុខភាពប្រជាពលរដ្ឋនៅខេត្តសៀមរាប។
កិច្ចប្រជុំក៏បានឯកភាពគ្នា យល់ឃើញដូចគ្នា និងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដែលសម្រេចជូនខេត្តសៀមរាប ក្លាយជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ហើយនឹងគម្រោងប្រកាសជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕