(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ

និងលោកជំទាវ ព្រមទាំងសហការីដែលបានជួយជ្រោមជ្រែង និងសម្រួលការងារគ្រប់បែបយ៉ាង ព្រមទាំងចូលរួមជួយឧបត្ថម្ភ ទេយ្យវត្ថុ និងថវិកា ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រ ប្រគេន-ជូន សិក្ខាកាម កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន៦៣០អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណ៖