(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការដឹកនាំរបស់លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសហការី បានបង្កើតកម្មវិធីទូរសព្ទបច្ចេកវិទ្យាអប់រំដំបូងបំផុតដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រដល់សមត្ថភាពអំណានជាខេមរភាសា ជាពិសេសចំពោះសិស្សនៅកម្រិតមធ្យមសិក្សា ដែលមានបញ្ហាផ្នែកអំណានដោយត្រូវបានដាក់ឈ្មោះថា «អក្ខរា»។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិត សាន វឌ្ឍនា បានបញ្ជាក់ថា កម្មវិធីទូរស័ព្ទ «អក្ខរា» មានមុខងារចំនួន៧ ដូចជា៖
* កម្រិតភាពលំបាកនៃអត្ថបទ៖ អត្ថបទអំណានតាមកម្រិតថ្នាក់ ដកស្រង់ចេញពីសៀវភៅសិក្សាគោល មុខវិជ្ជាភាសាខ្មែរ សម្រាប់ហ្វឹក ហាត់ការអាន
* ការស្គាល់ពាក្យនិងអត្ថន័យពាក្យ៖ ពាក្យលំបាកនៅក្នុងអត្ថបទ នីមួយៗមានការពន្យល់អត្ថន័យ
* ការស្តាប់សូរ៖ អត្ថបទនីមួយៗមានបញ្ចូលសម្លេងអំណានជាគំរូ ដោយប្រើសម្លេងដែលបង្កើតដោយបញ្ញាសិប្បនិម្មិត
* ការអនុវត្តសំណួរ៖ សិស្សអាចអនុវត្តការប្រឡងសំណួរ ដែលរៀបចំដោយប្រព័ន្ធតេស្តវាយតម្លៃសមត្ថភាពអំណានជាលក្ខណៈ អន្តរជាតិ
* ការហាត់សរសេរអត្ថបទ៖ សិស្សអាចផ្ញើរអត្ថបទសំណេរផ្ទាល់ដៃ ហើយបញ្ជូនទៅគ្រូ ដើម្បីទទួលមតិកែលម្អបន្ថែមដោយផ្ទាល់
* ការហាត់អាន៖ សិស្សក៏អាចហ្វឹកហាត់ការអាន ហើយបញ្ជូនសម្លេងទៅគ្រូ ដើម្បីទទួលការកែលម្អ និងវាយតម្លៃ
* ការអានត្រូវសូរ និងល្បឿន៖ សិស្សអាចវាស់ស្ទង់ការអានឱ្យត្រូវសូរ និងល្បឿននៃការអានដោយមានប ច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត វាយតម្លៃបង្ហាញពិន្ទុ
ដើម្បីទាញយកកម្មវិធីពង្រឹងអំណាន «អក្ខរា» សូមចុចតំណភ្ជាប់នេះ https://onelink.to/pkxxsb ឬចូលទៅកាន់គេហទំព័រ «ទូរសិក្សា» តាមរយៈ www.duraseksa.gov.kh រួចចុចយកពាក្យ អក្ខរា៕