(ភ្នំពេញ)៖ បន្ទាប់ទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈ App Nodrug នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាបជាក់ស្តែងករណីជួញដូរ និងក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចច្រកចូលភូមិ១០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញឃាត់​ខ្លួនជនសង្ស័យជាស្រ្តីបានម្នាក់ រួមមានវត្ថុតាងត្រូវចាប់យកម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន២កញ្ចប់តូច។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ កំពុងបន្តស្រាវជ្រាវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕