(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ ក្រុមការងារគណពង្រឹងឃុំទូទាំងស្រុកកណ្តាលស្ទឹង ប្រកាសទិញអង្ករចំនួន១០០តោន តបតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តី ដើម្បីជួយដល់កសិករខ្មែរ ! ក្នុងនោះរួមមាន៖

* ឯកឧត្តម ណុប រ័ត្ននិមល និងឯកឧត្តម ណុប រតន: តំណាងឲ្យក្រុមយុវជន ខ៤ ប្រចាំស្រុកកណ្តាលស្ទឹង ចំនួន២០តោន។
* ឯកឧត្តម សេង ស៊ីណារិន ប្រធានក្រុមការងារគណពង្រឹង ឃុំអំពៅព្រៃ ចំនួន១០តោន។
* ឯកឧត្តម ភោគ ចន្ថា និងក្រុមការងារគណពង្រឹងឃុំ ព្រែករកា ចំនួន៥តោន។
* ឯកឧត្តម សួន ភិរុណ, ឯកឧត្តម ប៊ុន រ៉ា និងឯកឧត្តម លឹម សុផា និងក្រុមការងារ គណៈពង្រឹងឃុំកណ្តាលស្ទឹង ជើងកើប ចំនួន៥តោន។
* ឯកឧត្តម ឡេង ប៊ុនណា, ឯកឧត្តម ឡៅ តុងហាំង និង ឯកឧត្តម ហាយវណ្ណឌី ក្រុមការងារគណពង្រឹង ឃុំសៀមរាប ចំនួន១០តោន។
* ឯកឧត្តម ស៊ីហូ ហ៊ុយ និង ឯកឧត្តម តូច តារា ក្រុមការងារគណៈពង្រឹងឃុំកណ្តោលស្ទឹង ចំនួន១០តោន។
* ឯកឧត្តម ហ៊ុយ ធារ៉ា និង ក្រុមការងារគណពង្រឹងឃុំទ្រា ចំនួន១០តោន។
* ឯកឧត្តម ដួង ហេង, ឯកឧត្តម នួន ណារិន និងក្រុមការងារគណពង្រឹងឃុំដើមឬស ចំនួន១០តោន។
* ឯកឧត្តម អ៊ុង សេរីគត្ត, ឯកឧត្តម អ៉ិន សារិន និង ក្រុមការងារគណពង្រឹងឃុំ ថ្មី ចំនួន៥តោន។
* ឯកឧត្តម ប៉ោ សួន និងក្រុមការងារគណពង្រឹងឃុំ បឹងខ្យាង ចំនួន១០តោន។
* ឯកឧត្តម រឿង វុទ្ធី និងក្រុមការងារឃុំ ព្រែកស្លែង ចំនួន៥តោន។

ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ​ សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ៖ 017 888 001 - 078 777 669។ Fresh News នឹងចូលរួមផ្សព្វផ្សាយ បញ្ជីឈ្មោះបងប្អូនប្រជាពលរដ្ឋនៅលើ Fresh News

* តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។

លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅឃ្លាំងរហូតដល់ពេលណាបងប្អូនត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូន​ ជួយលើកកំពស់តំលៃស្រូវខ្មែរ៕