(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា សូមគោរពអរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ ដែលអនុញ្ញាតិយល់ព្រមផ្តល់ទីតាំងបរិវេណវិមានឈ្នះ ឈ្នះ សម្រាប់ការថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»

ថ្មីៗនេះ ផលិតកម្មលំដាប់ឈានមុខរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផលិតបទចម្រៀងប្រវត្តិសាស្រ្ត សម្រាប់អបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាក្តីសង្ឃឹមសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀតរបស់ប្រទេសកម្ពុជា។

ដើម្បីចូលរួមអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា (Galaxy Navatra) បានថតចម្រៀង «ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ដែលច្រៀងដោយកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra រួមទាំងប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ទិសទីប្រមាណជាង ៣,០០០នាក់ ក្នុងនោះក្រសួងការពារជាតិក៏បានផ្តល់ទីតាំងវិមាន ឈ្នះ ឈ្នះ ដើម្បីចូលរួមថតចម្រៀងប្រវត្តិសាស្រ្ត ក្នុងវិស័យប្រព័ន្ធធារាសាស្រ្ត នាវាចរ និងដឹកញ្ជូនរបស់កម្ពុជាផងដែរ៕