(ភ្នំពេញ)៖ បណ្តាក្រុមហ៊ុន សហគ្រាសមួយចំនួន តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវការស្វែងរកបុគ្គលិកចូលបម្រើការងារ រហូតដល់ជាង ៥ម៉ឺនកន្លែង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
បងប្អូន យុវជន សិស្សនិស្សិត ដែលកំពុងស្វែងរកការងារធ្វើ អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Scan QR CoolApp ដែលមានទូរស័ព្ទ 077 23 23 78 និងទូរស័ព្ទ 1297 ឬ 1286 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕