(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា និងការធ្វើបច្ចុប្បន្នភាពការងារក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងអស់ និងមន្រ្តីពាក់ព័ន្ធ៕