(ប៉ៃលិន)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដំណើរចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតរបស់សាខាក្រុមហ៊ុនក្នុងស្រុក ភី.ភី អាហ្រ្គោថេក នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន។
កសិដ្ឋាននេះបានបង្កើតឡើងនៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នមានមាន់ផលិតស៊ុតចំនួន៨ ម៉ឺនក្បាល ដែលអាចផលិតស៊ុតបានចន្លោះពី៧០ ទៅ ៩៥ ភាគរយនៃចំនួនមេមាន់សរុប៨ម៉ឺនក្បាល។ ចំពោះទីផ្សារ គឺលក់ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ៕