(ភ្នំពេញ)៖ យោងតាមគេហទំព័ររបស់ អគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន៦លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ របួសធ្ងន់ចំនួន៦នាក់ និងរបួសស្រាលចំនួន២នាក់។
គ្រោះថ្នាក់ទាំង៦លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដ សរុបចំនួន៨គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿនចំនួន១លើក ប្រជែង១លើក ស្រវឹង១លើក មិនប្រកាន់ស្ដាំ១លើក មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចំនួន៨នាក់។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេស មានចំនួន១៨,២០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២,៨១៣គ្រឿង និងពិន័យសរុបចំនួន១,៧៥៤គ្រឿង៕