(ភ្នំពេញ)៖ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន៨ករណី ឃាត់ខ្លួន១៩នាក់ មុខសញ្ញាជួញដូរចំនួន១៦នាក់ មុខសញ្ញាប្រើប្រាស៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ចំនួន៤.៧៧ក្រាម, ៧កញ្ចប់ធំ និង៣៤កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលកណ្ដាល បង្ក្រាប៣ករណីឃាត់ខ្លួន១០នាក់, នគរបាលត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលកំពង់ឆ្នាំង បង្រ្កាប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលរតនគីរី បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕