(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញលេខទំនាក់ទំនង និង QR Code របស់ CoolApp ដែលអាចឱ្យសាធារណជនងាយស្រួលទំនាក់ទំនង ដាក់ពាក្យបណ្តឹងសម្រាប់ជំរុញនិងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីតាមតុលាការ។
សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ដូច្នេះថា៖ ដើម្បីមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្តឹងក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សូមសាធារណជនមេត្តាទាក់ទង មកកាន់ ៖ ក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ 099 444 181 ឬតាមប្រព័ន្ធតេឡេក្រាម (Telegram) និងឃូលអេប (CoolApp) ដែលមាន QR Code ខាងក្រោម៖