(ប៉ៃលិន)៖ អង្ករដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត​ ត្រូវបានប្រគល់ជូនដល់តំបន់ប្រតិបត្តិការសឹករង ប៉ៃលិន យោធភូមិភាគទី៥ កងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី​ បាននាំយកអំណោយជាអង្ករ​ ផ្តល់ជូនឧត្តមសេនីយ៍ត្រី​ កែម​ អនុច​ មេបញ្ជាការសឹករងប៉ៃលិន​ ដើម្បីទុកចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ​៕