Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកា ជូនក្រុមគ្រួសារសពរបស់លោក លី ​វ៉ាន់ហុង

15-07-2024 16:18

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យ មួយចំនួនជូនដល់ក្រុមគ្រួសារសពរបស់លោក លី វ៉ាន់ហុង លោក លី​ វ៉ាន់​ហុង អនុរដ្ឋលេខាធិការ​ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាព។

នៅក្នុងសាររំលែកទុក្ខផ្ញើជូនលោកស្រី លី ស៊ីណា, សម្តេចធិបតី បានថ្លែងថា ខ្ញុំ និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម លី វ៉ន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់របស់ខ្ញុំ ដែលជាប្អូនប្រុសបង្កើតរបស់ លោកស្រី លោកបានទទួលមរណភាពនៅថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៥៩ ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកសី ក៏ដូចជាកូនស្រីបង្កើតរបស់សព ព្រមទាំងក្រុមគ្រួសារ និងសូមចូលរួមសម្ដែងនូវសេចក្តីសង្វេគ ប្រកបដោយ អនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ឯកឧត្ដម លី វ៉ន់ហុង គឺជាការបាត់បង់នូវ សមាជិកគ្រួសារម្នាក់ជាទីស្រលាញ់ ដែលប្រកបដោយសង្គហធម៌ដ៏ឧត្ដុង្គឧត្តម និងព្រហ្មវិហារធម៌ ចំពោះកូន បងប្អូន រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវឥស្សរជនដ៏ល្អឆ្នើមមួយរូប ដែលបាន រួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការមោះមុត និងវាងវៃជាអតិបរមា ដើម្បីរួមចំណែក ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងឧត្តមប្រយោជន៍មាតុភូមិជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម លី វ៉ន់ហុង សូមឆាប់បានយោន យកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕