(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពី «ផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» ក្រោមប្រធានបទ «ខ្ញុំអ្នកយើងទាំងអស់គ្នារួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នាទីស្ដីការក្រសួង។

ក្នុងពេលកន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងសូមឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ និងចូលរួមចំណែកកាន់តែសកម្មជុលផុសក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ ដូច្នេះ ដើម្បីឆ្លើយតបនឹងការណែនាំខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ដោយគ្រោងនឹងអញ្ជើញ សិល្បករ សិល្បការិនី ដែលជាអ្នករាំ អ្នកសម្តែង អ្នកចម្រៀង តារាភាពយន្ត តារាកំប្លែង ទាំងក្នុងនិងក្រៅប្រព័ន្ធ សិស្ស និស្សិត មន្ត្រីរាជការ និងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ទាំង២៥រាជធានី-ខេត្ត ដែលមានចំនួនប្រមាណក្រោម២០០រូប៕