(ភ្នំពេញ)៖ លោក ពុយ គា អ្នកអង្កេត និងតាមដានព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ បានបង្ហាញការជឿជាក់ថា បើសិនជាប្រទេសចិន និងអាមេរិក ជ្រើសរើសអ្នកជំនាញកាទូតកម្រិតខ្ពស់ មកដាក់នៅកម្ពុជា ហើយជ្រើសរើសកម្ពុជាជាទីកន្លែងដើម្បីជជែកគ្នា នោះគឺជាមោទនភាពមួយរបស់ប្រទេសកម្ពុជា ដែលបង្កើតឲ្យមានព្រឹត្តិការណ៍នេះកើតឡើង។ លោក បានលើកឡើងបែបនេះ នៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

គេក៏មិនអាចច្រានចោលនូវករណីដែលអាចផ្ទុះពាក្យសម្ដីកម្រិតធ្ងន់កើតឡើងរវាង ចិន និងអាមេរិក នោះដែរ ព្រោះថាបើសិនជាអ្នកមានការផ្ទុះពាក្យសម្ដីកម្រិតធ្ងន់កើតឡើង នោះប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះក៏មិនងាយស្រួលក្នុងការដោះស្រាយនោះដែរ។ ករណីនេះ លោក ពុយ គា នៅតែបន្តបង្ហាញសុទិដ្ឋិនិយមថា សភាពការណ៍នៃភាពតានតឹងបែបនេះ កម្ពុជាក៏ធ្លាប់ឆ្លងកាត់ ហើយបានដោះស្រាយដោយជោគជ័យដែរ តួរយ៉ាងដូចជាការសម្របសម្រួលកិច្ចប្រជុំអាស៊ានជាដើម ទោះបីជាតានតឹងមែន តែនៅតែអាចសម្របសម្រួលបាន។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖