(ភ្នំពេញ)៖ លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ជាពិសេសរឿងរ៉ាវក្រៅឆាក បានលើកឡើងថា ការដាក់អ្នកជំនាញការទូតលោក Wang Wenbin ដែលគេឲ្យរហ័សនាមថា «អ្នកចម្បាំងចចក» មកកាន់ទូតនៅកម្ពុជា ប្រហែលជាចិនដឹងថា ស្ថានការណ៍នៅក្នុងតំបន់នៅពេលខាងមុខ នឹងកាន់តែតានតឹងទៅៗ ដែលជាហេតុចាំបាច់ឲ្យអ្នកជំនាញដូចជាលោក Wang Wenbin មកកាន់ទូតនៅកម្ពុជា។ ការលើកឡើងរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោក ពុយ គា ការណ៍ដែលមានលោក Wang Wenbin ជាអគ្គរដ្ឋទូតចិន នៅកម្ពុជាបែបនេះ អាចជួយសម្រួលបានច្រើនសម្រាប់កម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងបញ្ហាមូលដ្ឋានទ័ពរាម ដែលកន្លងមក មានតែកម្ពុជាម្នាក់ឯង ដែលព្យាយាមបកស្រាយទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។ លោករំពឹងថា លោក Wang Wenbin នឹងជាផ្នែកមួយនៃការជួយឆ្លើយតប នឹងដោះស្រាយបញ្ហានេះទៅកាន់ឆាកអន្តរជាតិ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចទៅ៖