(ភ្នំពេញ)៖ ក្រោយឡើងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា របស់លោក Wang Wenbin ត្រូវបានលោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បង្ហាញសុទិដ្ឋិនិយមថា តាមរយៈប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ អ្នកការទូតចម្បាំងចចករូបនេះ មិនត្រឹមតែអាចជួយប្រទេសកម្ពុជាក្នុងការទទួលបានជំនួយផ្សេងៗពីប្រទេសចិននោះទេ។ តែក៏អាចផ្ដល់នូវការជឿជាក់បន្ថែមទៀត ដល់អ្នកវិនិយោគចិន និងប្រជាជនចិន ឲ្យមកបណ្ដាក់ទុន និងមកកំសាន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ បើសិនជាលោក Wang Wenbin ហារមាត់និយាយផ្សព្វពីប្រទេសកម្ពុជាចេញទៅ។ លោក បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោក ពុយ គា បានបញ្ជាក់ថា នៅប្រទេសចិនបុគ្គល៣នាក់ដែលមានឥទ្ធពល និងការជឿជាក់ខ្លាំងសម្រាប់ប្រជាជនចិន គឺប្រធានាធីបតីចិន លោក ស៊ី ជីងភីង , លោក វ៉ាង យី ប្រមុខកាទូតនៃប្រទេសចិន និងលោក Wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ហើយបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជានេះឯង។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖