(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីពិធីបញ្ចុះសព លោក លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន នៅក្នុងបរិវេណវត្ដអង្គត្រកៀត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងព័ត៌មាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃគ្រួសារសពជាច្រើនរូបផងដែរ។
លោក លី វ៉ាន់ហុង បានទទួលមរណភាព នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ៕