(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាន ចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១០០គ្រួសារ មកពីភូមិចំនួន៣៣ ក្នុងឃុំទាំង៥ នៅស្រុករតនៈមណ្ឌល។
នាឱកាសដ៏វិសេសវិសាលនោះផងដែរ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ ពោលគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខ របរ បង្ករ បង្កើនផលដាំ ដំណាំរួម
ផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។
លោកប្រធានបានក្រើងងរំលឹកនិងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយនិងប្រើប្រាស់ គ្រឿងញៀននៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា, បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង ទាំងអស់គ្នា ហើយ សូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹងត្រូវពាក់មួកសុវត្ថិភាព រាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។
លោកបានបន្តឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងយុទ្ធនាការ ដាំដើមឈើផ្ទះមួយខ្នងដើមឈើមួយដើមពោលគឺការដាំកូនឈើនាពេលនេះ គឺពិតជាបានបង្ហាញឱ្យឃើញ ពីការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីចូលរួមលើកកម្ពស់ដល់ភាពបៃតងនៃទីប្រជុំជនស្រុក ជាពិសេសក្រុងបាត់ដំបងឱ្យកាន់តែមានភាពស្រស់បំព្រង ស្របពេលដែលក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងឆ្លាតវៃ Smart City ក៏ដូចជាការទាក់ទាញ់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សា
ន្តនៅខេត្តបាត់ដំបង កាន់តែមានការកើនឡើងថែមទៀត ។
សូមបញ្ជាក់ដែរា អំណោយដែលគ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១កេស,មី១កេះ, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៉ីវ១យួរ, ទឹកត្រី១យួរផងដែរ៕