Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ តាមបង្ក្រាបមេចែកចាយគ្រឿងញៀន ដកហូតថ្នាំញៀនចំនួន២៦កញ្ចប់

20-09-2016 22:50

(ព្រះសីហនុ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៧៖៤០នាទី ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានតាមបង្ក្រាបរហូតចាប់ខ្លួនជនសង្ស័យ​ ដែលជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចក្រុមទី ០១ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជននេះគឺជាមុខសញ្ញាសកម្ម ដោយដកហូតថ្នាំញៀនចំនួន២៦កញ្ចប់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ ឱ្យដឹងថាជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ កែវ និសិដ្ឋ អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ។

លោកមេបញ្ជាការ បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៦កញ្ចប់ ដែលមានទម្ងន់ស្មើ៣.៩៥ក្រាម និងទូរស័ព្ទដៃចំនួន០២គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕