(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាជាតិសង្គមកិច្ច ដែលត្រូវបានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងអនុក្រឹត្យ បានសម្រេចថា ត្រូវបានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖