(សៀមរាប)៖ សិស្សសាលាបឋមសិក្សាក្រវាន់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ រើសបានកាបូបដៃចំនួនមួយរបស់់ភ្ញៀវទេសចរបរទេស ដែលបានជ្រុះ ឬភ្លេចនៅចំណុចផ្លូវជិះកង់ ចម្ងាយប្រហែល២០០ម៉ែត្រខាងកើតទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កែងផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ឬកែងផ្លូវអក្ស T។

ក្រោយពីរើសបាន សិស្សក៏យកមកប្រគល់ជូនលោកគ្រូអ្នកគ្រូ ហើយថ្នាក់ដឹកនាំសាលាបឋមសិក្សាក្រវាន់រាយការណ៍មកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរកនិងប្រគល់ជូនម្ចាស់ដើមវិញ។

ម្ចាស់កាបូប ឬអ្នកមានទំនាក់ម្ចាស់ខាងលើ អាចទាក់ទងតាមលេខទូរសព្ទ 012 247 525៕