(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ឃាត់ខ្លួនជនសង្ស័យ៧២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២៦នាក់
* ករណីប្រើប្រាស់៨ករណី ឃាត់ខ្លួន១៩នាក់
ករណីជួញដូរ៨ករណី ឃាត់ខ្លួន២៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៥១៦ករណី ឃាត់ខ្លួន១៣៦៥៣នាក់ (ស្រី១០៨៨នាក់)៕