(ក្រចេះ)៖ លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន២៥ នាក់ ។
ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ភឹម ភីរ៉ា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកឆ្លូង លោកលោកស្រីប្រធានអនុប្រ ធានក្រុមការងារចុះជួយឃុំ លោកស្រី គង់ លឹមហូ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាស្រុកឆ្លូង លោកលោកស្រីជាសមាជិកសមាជិកាប្រធានក្រុមការងារបក្សឃុំទាំង ៨នៅក្នុងស្រុក និងប្រធានក្រុមចលនាសមាជិកគណបក្ស នៅ ក្នុងមូលដ្ឋានផងដែរ។
តាមការអានសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្ស ប្រជាជនដោយលោក ធីម ស៊ាង ឡេង អនុប្រធានគណចាត់តាំងបានឲ្យដឹងថាសមាជិក សមាជិកាបក្សដែលបានប្រកាសបញ្ចូលថ្មីមានចំនួន២៥ នាក់ អតីតមកគណបក្សភ្លើងទៀន ។
ថ្លែងនៅឱកាសនោះ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រចេះ បានចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកប្រធាន បានថ្លែងបន្តថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជារបស់បងប្អូនសមាជិកថ្មីទាំង២៥នាក់ នេះ គឺជាការសម្រេចចិត្តដ៏ត្រឹម ត្រូវបំផុតដោយការជឿទុកចិត្តមានក្តីសង្ឃឹមនិងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនិងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានតែគណបក្ស ប្រជា ជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានរំដោះប្រទេសនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជ សាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ។
លោក វ៉ា ថន ក៏បានលើកឡើងថាសម្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តន៍ក្តាប់ឲ្យជាប់នូវកម្មវិធីរបស់គណបក្ស ប្រជាជន គោលការណ៍ដឹកនាំរបស់គណបក្ស បង្កើតការជឿរជាក់លើការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្ស។ ក្នុងនាមជាមន្ត្រីគណបក្ស ត្រូវបន្តចូលរួមគាំទ្ររាល់គោលនយោបាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងក្នុង នាមជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
លោកប្រធានក៏បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឲ្យក្រុមគ្រួសារ សាច់ ញាតិ មិត្តភក្តិទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍៕