(សិង្ហបុរី)៖ យោងតាមគេហទំព័រទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានឲ្យដឹងថា ករណីថ្មីចំនួន៣ នៃការឆ្លងវីរុស Zika ត្រូវបានអះអាងថាកើតមានឡើងបន្ថែមទៀត​ នៅថ្ងៃអង្គារ៍នេះ ដែលធ្វើឲ្យចំនួនករណី ឆ្លងសរុបកើនដល់៣៨៣ករណី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

ទីភ្នាក់ងារបរិស្ថានជាតិ បានឱ្យដឹងទៀតថា គ្មានសេចក្ដីរាយការណ៍ពីករណីឆ្លងវីរុស Zika នៅក្នុង​តំបន់ Aljunied Crescent /Sims Drive cluster នោះទេ ខណៈករណីឆ្លងវីរុសZika គិតត្រឹមម៉ោង៣៖០០នាទីរសៀល (ម៉ោងនៅក្នុងប្រទេសសិង្ហបុរី) កាលពីថ្ងៃចន្ទ មានចំនួន២៨៦ករណី។

សូមជំរាបថា កាលពីថ្ងៃចន្ទ ករណីថ្មី ចំនួន១២ នៃការឆ្លងវីរុស Zika ក៏ត្រូវបានគេរាយការណ៍ផងដែរដោយក្នុង នោះមានបីករណីត្រូវបានគេរកឃើញ នៅតំបន់ Aljunied/Sims Drive ដែលជាតំបន់មានករណីឆ្លងច្រើន ជាងគេ។ ចំណែក ពីរករណីថ្មីទៀតត្រូវ បានរកឃើញនៅតំបន់ Elite Terrace ដែលមានចំនួនករណីឆ្លងសរុប ១៣ករណី៕