(កំពង់ឆ្នាំង)៖ មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ រាជធានី ភ្នំពេញ និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ងិល សុខកូលាប ព្រមទាំង ក្រុមការងារ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់វត្តសម្ដេច នន្ទ ង៉ែត សែនជ័យ សត្ថារាម ហៅ វត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។
ទេយ្យទានដែលមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ ខាត់ ណារិទ្ធ និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ងិល សុខកូលាប ប្រគេនដល់វត្តសម្ដេច នន្ទ ង៉ែត សែនជ័យ សត្ថារាម រួមមានទៀនចំណាំ ព្រះវស្សា មួយគូរ និង គ្រឿងបរិក្ខារផ្សេងៗមួយចំនួន រួមនឹងបច្ច័យកសាង ទូទៅ ១.០០០.០០០រៀល
បច្ច័យ ជួយការ៉ូក្រាល សាលាឆាន់ ចំនួន ៣០០០ដុល្លារ និង
បច្ច័យ បួន ២៥មុឺនរៀល ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការ វត្តសម្ដេច នន្ទ ង៉ែត សែនជ័យ សត្ថារាម បានថ្លែងអរគុណដល់មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ រាជធានី ភ្នំពេញ និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ ងិល សុខកូលាប និងក្រុមគ្រួសារសូមមានសុខភាពល្អ បរិបូណ៍ ព្រះជន្ម យឺនយូរ ទេវតា ថែរក្សា ជានិច្ច និងជួបនូវ ពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ។
សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។
បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕