(ភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែកក្កដា បន្ទាប់ពីការត្រៀមរៀបចំពីគ្រប់ភាគី ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាក្រុមទី៣ បានរៀបចំសកម្មភាពពិនិត្យជំងឺឥតគិតថ្លៃក្នុងសហគមន៍ជាលើកដំបូង នៅក្នុងតំបន់សហគមន៍ one park ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។

អ្នកគ្រប់គ្រងសហគមន៍ one park បានរៀបចំជាពិសេសនូវបន្ទប់ពិនិត្យជំងឺឥតគិតថ្លៃ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ សកម្មភាពពិនិត្យជំងឺរបស់ក្រុមគ្រូពេទ្យ និង ផ្សព្វផ្សាយសកម្មភាពដល់ប្រជាពលរដ្ឋសហគមន៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសហគមន៍។ អ្នករស់នៅសហគមន៍មកពីប្រទេសចិន ហុងកុង កម្ពុជា ជាដើមបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពពិនិត្យជំងឺឥតគិតថ្លៃនេះ។

ក្រៅពីផ្តល់ការអប់រំសុខភាពដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងការអានរបាយការណ៍ពិនិត្យ សមាជិកនៃក្រុមគ្រូពេទ្យ ក៏បានផ្តល់សេវាពិនិត្យ និងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ដូចជា វិធីសាស្ត្រវិនិច្ឆ័យរោគទាំងបួន នៃវេជ្ជសាស្ត្របុរាណចិន ការចាក់ម្ជុលវិទ្យាសាស្ត្រ ការចាក់គ្រាប់សណ្តែកក្នុងត្រចៀក និងការម៉ាស្សាឆ្អឹង និងផ្ដល់”វេជ្ជសាស្ត្រស៊ីឈួងឱសថស៊ីឈួន” និង សេវាកម្មវេជ្ជសាស្ត្របុរាណចិនដល់ផ្ទះដល់ប្រជាជនកម្ពុជា ស្ថាប័នដែលផ្តល់មូលនិធិដោយចិន និងប្រជាជនសមាគមជនជាតិចិន នៅក្រៅប្រទេសដែលមានការលំបាកក្នុងការស្វែងរកការព្យាបាល។ តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា សកម្មភាពពិនិត្យ ជំងឺឥតគិតថ្លៃក្នុងសហគមន៍ របស់ក្រុមគ្រូពេទ្យវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជា នឹងរៀបចំធ្វើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ជាប្រចាំ ក្នុងរយៈពេលវែង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ៕

វិទ្យុមិត្តភាពកម្ពុជាចិន