Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា រៀបចំការតាំងបង្ហាញសៀវភៅ សរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ

14-07-2024 11:48

(ព្រះសីហនុ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសហការី បានរៀបចំការតាំងបង្ហាញសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅបរិវេណទីលានតេជោ ក្រុងព្រះសីហនុ ខេត្តសីហនុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

លោក មែ ស៊ីថុន បានឲ្យដឹងថា ការតាំងបង្ហាញសៀវភៅខាងលើនេះមាន ៧ចំណងជើងដូចជា៖ អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី, កម្ពុជាសម័យតេជោ, សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា, សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩, ទឹកចិត្តអ្នកជួយសង្គ្រោះ, កូនប្រុសច្បងដ៏មានឥទ្ធិពល និងវីរបុរស ០៧១ ដែលជាស្នាដៃរៀបរៀងអ្នកនិពន្ធ ពៅ សុខ ។

លោក មែ ស៊ីថុន ប្រធានសមាគមបានបញ្ជាក់ទៀតថា ការតាំងបង្ហាញនេះដែរគឺដើម្បីឲ្យសាធារណជនចូលមកទស្សនា និងអានហើយបើសិន បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ចង់បានយកទៅសិក្សាឈ្វេងយល់លម្អិតថែមទៀតនោះ សមាគមនឹងផ្តល់ជូនដោយឥតគិតថ្លៃ ។

នាឱកាសនោះដែរលោកប្រធានសមាគម ក៏បានសម្តែងនូវក្តីរីករាយដែលបានមកចូលរួមតាំងបង្ហាញសៀវភៅសរសេរអំពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសូមថ្លែងអំណរគុណដល់លោកបណ្ឌិត ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី និងជាប្រធានក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល និងលោក បឿ ចាស្ទីន រស់នៅរដ្ឋតិចសាស់ ដែលតែងតែបានឧបត្ថម្ភគាំទ្រដល់សមាគមជានិច្ចផងដែរ៕