(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សិស្ស និស្សិត ពុទ្ធបរិស័ទចំណុះជើងវត្តឧណ្ណាលោម បានចេញព្រះសារថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងនិងស្រង់ព្រះសុគន្ធវារីព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃវត្តឧណ្ណាលោម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ប្រកបដោយធម្មសប្បាយរីករាយ។
ក្នុងព្រះសារលិខិតដែលបានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី តែងតែយកចិត្តទុកដាក់និងទំនុកបម្រុងព្រះពុទ្ធសាសនាដោយសទ្ធាជ្រះថ្លាបរិសុទ្ធ ហើយក៏ជាអ្នកបដិបត្តិសមាធិមួយរូបយ៉ាងខ្ជាប់ខ្ជួនផងដែរ៕
ខាងក្រោមនេះជាព្រះសារលិខិតរបស់ព្រះចៅអធិការវត្តឧណ្ណាលោម ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត៖