(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានចែកធុងចម្រោះទឹកចំនួន២៤៤ ជូនប្រជាពលរដ្ឋដែលមានមុខរបររត់រ៉ឺម៉ក ម៉ូតូកង់បី និងម៉ូតូឌុបក្នុងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីសម្រួលជីវភាពរស់នៅរបស់ពួកគាត់។

សកម្មភាពនេះគឺអនុវត្តតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្របពេលក្រសួង ស្ថាប័ន អាជ្ញាធរខេត្តនានាក៏កំពុងអនុវត្តការចែកធុងចម្រោះទឹកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕