(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៨ករណី ឃាត់ខ្លួនជនសង្ស័យ៦០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន២៩នាក់
* ⁠ករណីប្រេីប្រាស់១០ករណី ឃាត់ខ្លួន១៩នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន១២នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា១ ចាប់១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៤៨៩ករណី ឃាត់ខ្លួន១៣៥៨១នាក់ (ស្រី១០៨៣នាក់)៕