(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច។

ពិធីនេះមានការចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង លោក លោកស្រី ជាសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងអធិការកិច្ចទាំងអស់សរុបចំនួន៤០០នាក់៕