(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល ចំពោះការចុះផ្សាយរបស់គណនី VOD Khmer ដែលថា កម្ពុជាសម្រេចឱ្យធ្វើអាជីវកម្មយានយន្តអគ្គិសនី ក្រោយវៀតណាមស្នើសុំ។
គ.ស.ព.ស បញ្ជាក់ថា ការចុះផ្សាយនេះ គឺជាព័ត៌មានក្លែងក្លាយ និងសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ។
គ.ស.ព.ស បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីបង្ហោះផ្សាយថាកម្ពុជាសម្រេចឱ្យធ្វើអាជីវកម្មយានយន្តអគ្គិសនីក្រោយវៀតណាមស្នើសុំ របស់គណនី VOD Khmer គឺជាព័ត៌មានក្លែងក្លាយ។ មិនមានការអនុញ្ញាតឱ្យក្រុមហ៊ុនតាក់ស៊ី វៀតណាមមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជានោះទេ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយនេះទៀត»៕