(សៀមរាប)៖ តាមការណែនាំរបស់លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ស្នងការដ្ឋានខេត្តសៀមរាប បានរៀបចំរថយន្តក្រុងចល័ត ដើម្បីចុះធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ឱ្យស្របតាមយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យកាន់កៀកប្រជាពលរដ្ឋ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បាននាពេលកន្លងទៅបានឱ្យដឹងថា «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ» ចល័តបានចុះផ្តល់នៅសាលាវិទ្យាល័យ១០មករា ព្រមទាំងបាន និងកំពុងចុះតាមសាលារៀនអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងសង្កាត់ទាំង១២ នៃរដ្ឋបាលក្រុងសៀមរាប ជាបន្តបន្ទាប់។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការគរបាលខេត្ត បានបន្តចុះទៅពិនិត្យដោយផ្ទាល់ ការធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅសាលាវិទ្យាល័យអង្គរ។
លោកបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តសៀមរាបថា សម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រចាំឆ្នាំ២០២៤ និងអ្នកគ្រប់អាយុ១៥ឆ្នាំ បច្ចុប្បន្នក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះតាមរថយន្តក្រុងចល័ត ដើម្បីចុះធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលពេលនេះបាន និងកំពុងចុះតាមសាលារៀនអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងសង្កាត់ទាំង១២ នៃរដ្ឋបាលក្រុងសៀមរាប ជាបន្តបន្ទាប់ ដែលមានអាស័យដ្ឋាន និងកាលបរិច្ឆេទ៕