Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ារ យ៉ារិទ្ធិ៖ យល់សាច់រឿងពីដើមដល់ចប់សិន ទើបអាចសរសេរ Feature បានល្អ (Videos inside)

13-07-2024 14:21

(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័តមាន ជំនាន់ទី៧ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានលើកឡើងថា ដើម្បីការសរសេររឿង Feature មួយឱ្យបានចេញជារូបរាង គឺយើងត្រូវយល់អំពីរឿងនោះបានសព្វគ្រប់ជាមុន ចាប់ពីដើមទល់ចប់នៃសាច់រឿង គឺយើងបានយល់ និងដឹងអំពីភាពទាក់ទងរបស់វាបានសព្វគ្រប់ទាំងអស់។

នៅក្នុងការសិក្សានេះ លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា យើងដឹងថាសាច់រឿងនោះ មានលក្ខណៈសំខាន់ ដែលគេចង់ដឹងនោះ នៅត្រង់កន្លែងណា? ហើយយើងចាប់ផ្តើមសរសេរដើម្បីឱ្យទស្សនិកជន ឃើញនូវភាពសំខាន់នោះដូចអ្វីដែលយើងបានឃើញនិងចាប់អារម្មណ៍។ ត្រូវចាំថាវាជារឿង ដែលប្លែក, កំសត់, គ្មានអ្នកណាបានជួបប្រទះក្នុងជីវិត ឬអ្វីមួយដែលទើបនឹងផ្ទុះឡើងជាលើក ដំបូងដែលយើងត្រូវឱ្យគេបានឃើញនូវភ្ញាក់ផ្អើលអំពីរឿងរ៉ាវទាំងនោះ។

ជាមួយគ្នានេះដែរ លោក ម៉ារ យ៉ារិទ្ធិ បានបន្ដទៀតថា Delayed Lead ជាការចាប់ផ្តើមសរសេរមួយដែលខុសពីរបៀបសរសេរ Lead ក្នុងដំណឹងក្តៅ។ Lead ក្នុងដំណឹងក្តៅ គឺសរសេរច្បាប់យកព្រឹត្តិការណ៍សំខាន់របស់សាច់រឿងបង្ហាញមកទស្សនិកជនភ្លាមៗ។ ប៉ុន្តែ Delayed Lead គឺជាការសរសេរក្នុងរបៀបអូសទាញមួយដើម្បីឱ្យចូលក្នុងព្រឹត្តិ ការណ៍សំខាន់នោះ។ របៀបសរសេរ Delayed Lead អាចផ្តើមពីការនិទានសាច់រឿងខ្លីៗ, ការ សរសេរប្រៀបធៀបពីអ្វីមួយនៃរឿងដែលពាក់ព័ន្ធ ទាញវាចូលមកក្នុងសាច់រឿងសំខាន់ ដែលគេបានដាក់ឈ្មោះថា Nut-Graf (Nutshell Paragraph)។

បន្ថែមពីនេះ លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា Delayed Lead មិនមែនជាសេចក្តីផ្តើមដែលងាយស្រួលដូចជា Lead ដែលយើងធ្លាប់សរសេរ ក្នុងដំណឹងក្តៅនោះទេ។ អ្នកសរសេរខ្លះ បានចំណាយពេលវេលាយូរគ្រាន់តែសរសេរ Delayed Lead នេះបើទោះបីជាសំណេរក្នុង Paragraph ចាប់ផ្តើមនេះ មិនវែងច្រើនអក្សរក៏ដោយ។ វាជារបៀបអន្ទងចិត្ត, អូសទឹកចិត្តទស្សនិកជនដើម្បីតាមចូលមើល Paragraph បន្ទាប់ក្នុង Nut-Graf របស់យើង។ អ្នកសរសេរខ្លះ អាចប្រើ Delayed Lead នេះវែងដល់២ឬបី Paragraph ផងដែរ ប៉ុន្តែត្រូវចាំថាមិនឱ្យវែងពេកទេ ដោយប្រញាប់ចូលមកក្នុង Nut-Graf៕