(ភ្នំពេញ)៖ លោក Wang Wenbin អគ្គរដ្ឋទូតថ្មី របស់ចិន ប្រចាំនៅប្រទេសកម្ពុជា បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ មុនមកបំពេញតួរនាទីនៅក្នុងប្រទេសកម្ពុជា លោកធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស ទុយនេស៊ី ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បន្ទាប់មកលោកក៏ក្លាយជា អ្នកនាំពាក្យក្រសួងការបរទេសចិន។

វត្តមានរបស់លោក Wang Wenbin ដែលមានរហ័សនាមថាជាអ្នកចម្បាំងចចក ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ដោយសារតែលោក Wang Wenbin ជាបុគ្គលដែលមិនស្ងាត់ស្ងៀម ហើយតែងតែប្រើប្រាស់សម្ដីមុតៗផង ហើយបើតាមព័ត៌មាន ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាក៏ជាអ្នកកាទូតដ៏ឆ្នើមផងនោះ, តើអាចទេ ដែលកម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលនៃសង្គ្រាមវោហាសាស្ត្រការទូតរវាងមហាយក្សទាំងពីរ? បើរឿងបែបនោះកើតឡើងមែន តើកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ គួរធ្វើបែបណា?

ដើម្បីបកស្រាយជាមួយប្រធានបទនេះ យើងមានវាគ្មិនកិត្តិយសមួយរូប ដែលនឹងអញ្ជើញចូលរួមនោះគឺ លោក ពុយ គា ដែលជាអ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕