(ភ្នំពេញ)៖ លោក សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា បានដឹកនាំក្រុមបាល់ទាត់ ដើម្បីប្រកួតមិត្តភាពជាមួយក្រុមប្រលោមលោក ៣រាត្រី ដែលតំណាងក្រុមដោយ លោក អ៊ុន ជឹម ដោយមានការគាំទ្រយ៉ាងធំពីបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ។
ការប្រកួតនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ដោយសារយល់ថា បាល់ទាត់បង្កើតក្តីស្រលាញ់ មិត្តភាព និងសាមគ្គីភាព ហើយនៅពេលមនុស្សមានក្តីស្រលាញ់ សង្គមជាតិនឹងពោរពេញដោយសន្តិភាព។ ការប្រកួតនេះដែរ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសយ៉ាងសប្បាយរីករាយជាទីបំផុត។
លោក សេម ប្រធានក្រុមបាល់ទាត់ប្រលោមលោក ៣រាត្រី សូមអរគុណដល់ លោក លឹម ជាវុត្ថា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ដែលបានគាំទ្រ និងលើកទឹកចិត្ត លើកិច្ចការផ្សព្វផ្សាយ។ អ្នកនិពន្ធរូបនេះ ក៏សូមអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ និងជាពិសេសស្ថានទូតឥណ្ឌូនេស៊ី ដែលជួយឲ្យការប្រកួតនេះកើតឡើងបាន៕