(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដល់ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប៕