(ភ្នំពេញ)៖ ពលរដ្ឋជាម្ចាស់ដើមនៃសម្ភារៈមួយចំនួនបានជូនដំណឹងថា កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ពេលធ្វើដំណើរចេញមកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាត់តាមស្រុកស្ទឹងត្រង់ សំដៅមកទីរួមខេត្តកំពង់ចាម ក៏បានជ្រុះសម្ភារៈមួយចំនួនរបស់ក្រុមការងារ ទើបអំពាវនាវដល់បងប្អូនដែលរើសបានសម្ភារៈទាំងនោះ សូមទំនាក់ទំនងទៅកាន់គាត់ជាម្ចាស់ដើមវិញ ដោយគាត់នឹងជូនសារគុណ១៥០០ដុល្លារ។
សម្ភារៈដែលបានជ្រុះបាត់នោះ មានដូចជា៖
1-Drone មួយគ្រឿង
2-ឧបករណ៍ Puller Focus មួយគ្រឿង
3-Power Box មួយគ្រឿង
សូមពុកម៉ែបងប្អូនដែលរើសបានសម្ភារៈទាំងនេះទាក់ទងមកលេខ 015 300 400៕