(ភ្នំពេញ)៖ តារាសម្ដែងកញ្ញា ហង្ស ម៉ារ៉ានី ដែលគេស្គាល់នាងថា ជាយុវជនគំរូរបស់កម្ពុជា ក្នុងការធ្វើសកម្មភាពសប្បរសធម៌នានានោះ និងក្រុមការងារស្ម័គ្រចិត្ត បានរួមគ្នានាំយកអំណោយមនុស្សធម៌មួយចំនួន យកទៅឧបត្ថម្ភទៅដល់ចាស់ជរា និងជនពិការ ដែលរស់នៅក្នុងសមាគមន៍ សែនរីករាយ។
ក្នុងការចុះចែកអំណោយ និងសួរសុខទុក្ខចាស់ជរា និងជនពិការនោះ កញ្ញបានចូលរួមងូតទឹកដល់ចាស់ជរាចំនួន២៤នាក់ និងផ្ដល់អំណោយ រួមមានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ OKF Aloe Flavor និងបានអញ្ជើញពួកគាត់ដើរលេងកំសាន្ដ នៅក្នុងផ្សារទំនើបអេអន (AEON Mall) និងពិសាអាហារយ៉ាងឆ្ងាញ់ នៅទីនោះផងដែរ។
ការចុះចែកអំណោយនេះ គឺធ្វើឡើងក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌដោយក្ដីស្រលាញ់ និងភាពរីករាយ និងកក់ក្ដៅក្នុងនោះដែរ កញ្ញា ហង្ស ម៉ារ៉ានី និងក្រុមការងារបានសម្ដែងនូវក្តីអាណិតអាសូរ ទៅដល់ចាស់ជរា និងជនពិការ ដែលកំពុងរស់នៅក្នុងសមាគមន៍សែនរីករាយនេះ។
ជាមួយគ្នានេះ កញ្ញារីករាយយ៉ាងខ្លាំង ដែលបានជួយទៅដល់ចាសជរា និងស្នើដល់សប្បុរជននានាទាំងក្នុង និងក្រៅប្រទេស សូមជួយឧបត្ថម្ភដល់ចាស់ជរា និងជនពិការនៅក្នុងសមាគមន៍ សែនរីករាយនេះផង៕