(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាស បើកឱ្យអតិថិជនខ្លួន អាចទំនាក់ទំនងជាមួយធនាគារ តាមបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ដែលស្នាដៃរបស់កូនខ្មែរយើង។

តាមរយៈបណ្តាញសង្គម ធនាគារដ៏ធំនេះ បានបញ្ជាក់ថា «យើងខ្ញុំមានសេចក្តីសោមនស្ស រង់ចាំឆ្លើយសំណួរ ឬចម្ងល់ផ្សេងៗរបស់លោកអ្នក គ្រប់ពេលវេលា នៅលើ CoolApp នេះ។ គណនី CoolApp របស់ធនាគារ អេស៊ីលីដា៖

https://me.coolapp.chat/#eu/07nqooK-vNYCC4SWWLlysk8DQwRnNjCOktkD_SGJ_fD01oC2nNZHFbe0mTW6b0Dt។

សូមជំរាបថា CoolApp បណ្តាញទំនាក់ទំនងសង្គម Chat កម្រិតស្តង់ដារអន្តរជាតិលើកដំបូងរបស់កម្ពុជា មានគុណភាពមិនចាញ់ Telegram និង WhatsApp ឡើយ។ ផ្ញើសារ ឬ ទូរស័ព្ទ បានយ៉ាងលឿនរហ័សច្បាស់ ជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មី End-to-end Encryption ដែលជាប្រព័ន្ធសុវត្ថិភាព​ ធានាឯកជនភាពរបស់អ្នកប្រើប្រាស់គ្រប់គ្នា 100% ព្រោះគ្មានជនណាម្នាក់អាចមើល ឬអានសាររបស់យើងឡើយ៕

CoolApp របស់ប្រជាជនកម្ពុជាយើង !